សូមស្វាគមន៍មកកាន់បញ្ញាសិប្បនិម្មិតកម្ពុជា
AI CAMBODIA

កិច្ចសហការ​អន្តរជាតិ

ការ​គ្រប់គ្រង​បញ្ញាសិប្បនិម្មិត​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​ក្នុង​របៀបវារៈ​ឌីជីថល​សាកល។ ក្រសួង ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​បាន​និង​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេសនានា ទាំង​ក្នុង​យន្តការ​តំបន់​និង​សាកល ដើម្បី​​ផ្លាស់ប្ដូរ​បទ​ពិសោធទៅវិញទៅមក ចែករំលែក​ចំណេះដឹង និង​ចូលរួម​រៀបចំ​អភិបាលកិច្ច AI។

AI CAMBODIA

ប្រព័ន្ធ​អេកូឡូស៊ី​ AI

ប្រព័ន្ធ​អេកូឡូស៊ី AI ដែល​រឹងមាំជា​ការ​បូកបញ្ចូលគ្នា​រវាង​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​រឹងមាំ វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​រស់រវើក ​គោលនយោបាយ​ជំរុញ​ការ​អភិវឌ្ឍ​និង​ការ​ប្រើប្រាស់ AI និយ័តកម្ម​គ្រប់គ្រងហានិភ័យ​និង​ផល​ប៉ះពាល់ ជាអាទិ៍។